ស្នេហ៍គ្រាដំបូង

 

រូបភាពផ្ដើមរឿង

ខ្យល់ត្រជាក់បក់រំភើយៗស្លឹកឈើជ្រុះជាបន្តបន្ទាប់ឥតឈប់ឈរម្ដងឡើយណា…នៅក្រោមដើមឈើដ៏ធំមួយមានកំលោះម្នាក់កំពុងតែអង្គុយអានសៀវភៅវិទ្យាសាស្រ្ត១ក្បាល ព្រមទាំងមាន ហាយឡាយធឺ ១ដើម សម្រាប់ណូតពាក្យពិបាក ឬរូបមន្តផ្សេងៗ ជាប់នៅនឹងដៃ។

“ជីន! ជួយពន្យល់មេរៀននេះ ដល់ខ្ញុំុបន្តិចបានទេ?”

ស្រាប់តែពេលនោះ មានក្មេងស្រីភ្នែកតូចៗម្នាក់ដើរមកព្រមទាំងកាន់សៀវភៅអក្សរជាតិ១ក្បាល ធ្វើម្ញិកម្ញ៉ក់ ដាក់កំលោះតូចម្នាក់នោះ

“នាងទៀតហើយរឺ??????ហេតុអីក៏នាងចូ​លចិត្តម​ករំខានពេ​​ល​វេ​លារៀនសូត្ររបស់ខ្ញុំុម៉្លេះ?ដឹងទេថាវាមានតម្លៃប៉ុណ្ណា”

ជីននិយាយទាំងសោះអង្គើយព្រមទាំងធ្វើមុខម៉ួម៉ៅដាក់នាងស្រីម្នាក់នេះតែងតែចូលមករញ៉េរញ៉ៃ ជាមួយជីនគ្រប់ពេលទោះបីជានាងរៀនពូកែ យ៉ាងណាក៏ធ្វើពុតជាល្ងង់​ថាមិនចេះ ណាមួយជីនស្អប់បំផុតមនុស្សស្រីបែបនេះបំផុត គេពេញចិត្តតែពន្យល់មេរៀន អ្នកដែលមិនយល់ពីមេរៀន​តែប៉ុណ្ណោះ

“ហេរី! នាងធ្វើពុតជាល្ងង់ ឫមួយក៏មិនចេះមែន?”

ជីននិយាយព្រមទាំងដៀងកែវភ្នែកមើលសៀវភៅដែលនាងកាន់យកមកជាមួយ រួចក៏ថធ្វើមុខហួសចិត្តតែម្ដង

“អេ៎!! ជីន!! ខ្ញុុំពិតជាមិនយល់ពីសំណេរក្នុងសៀវភៅ…”

“ហ៊ឹ! ខ្ញុំសុំសួរនាង១សំណួរទៅចុះ! នាងរៀនថ្នាក់ទីប៉ុន្មានហើយពេលនេះ?”

“លេងសើចទេមែនទេ? គឺទី១០ ដូចជាលោកដែរហ្នឹង!”

“កំប្លែងពេកហើយ ហេរី?! ចុះនាងទៅយកសៀវភៅក្មេងថ្នាក់ទី១០ មក​រកឧស្ម័នអី?”

“ហា៎?”

“មិនយល់ឬ??? នោះជាសៀវភៅភាសាខ្មែរថ្នាក់ទី៨ នោះទេ! យល់ល្អ សាកយកទៅឲ្យប្អូនប្រុសរបស់ខ្ញុំ ពន្យល់នាងជំនួសល្អជាង! លាសិនហើយបាទ!”

បន្ទាប់ពីចង្អុលដៃទៅបង់ថ្មដែលមានក្មេងប្រុសនិងស្រី១គូ កំពុងតែមមាញឹកក្នុងការសរសេរមេរៀននៅក្នុងបរិវេណសាលា ***​ គេក៏ដើរកាន់សៀវភៅចេញទៅ ទុកឲ្យហេរីឈរទន្ទ្រាន់ជើងឥតឈប់ឈរសោះ

“មនុស្សស្រីបែបនេះ ពិតជាគួរឲ្យធុញមែន!”

To be continue…